ចុះពិនិត្យទីតាំងចាក់ដីដោយគ្មានការអនុញ្ញាតនៅភូមិចម្លងគោ
ចេញ​ផ្សាយ ១៤ មករា ២០១៩
2,358

ថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នាយផ្នែក  និងនាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ  សហការជាមួយអាជ្ញាធរស្រុក  ឃុំថ្មស  ភូមិចម្លងគោ បរិស្ថាន និងភូមិបាលស្រុក ចុះពិនិត្យទីតាំងចាក់ដីមួយកន្លែងនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ  ខេត្តកោះកុង  ក្រោយពីបានត្រួតពិនិត្យរួចមកឃើញថា ៖
- ការចាក់ដីលុប និងធ្វើផ្លូវប្រវែង ៣៥០ មែត្រ X ១២ ម៉ែត្រ  ពុំមានច្បាប់អនុញ្ញាតទេ ។
- ការចាក់ដីធ្វើផ្លូវនេះ  គឺបានលុបព្រែកតានួន  បង្កឲ្យស្ទះចរន្តទឹកបណ្តាលឲ្យជន់លិចទឹកដីស្រែមួយចំនួនរបស់ប្រជាពល ។
- ការចាក់ដីលុប និងកាប់រានព្រៃកោងកាងអស់ប្រមាណ ១ ហិកតា ។
បច្ចុប្បន្ននេះ ក្រុមការងារបានកសាងកំណត់ហេតុ និងធ្វើ របាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីមានវិធានការ ។
  

ចំនួនអ្នកចូលទស្សនា
Flag Counter