ថ្ងៃព្រហស្បតិ៏ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ប្រធានការិយាល័យផែនការគណនេយ្យ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយផ្នែករដ្ឋបាលជលផលពាមក្រសោប បានចូលរួមកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល(២០១៩-២០២១) របស់ខេត្តកោះកុង ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុងព្រមទាំងមានការចូលរួមពីលោកអភិបាល ក្រុង ស្រុក លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបចំនួន ៤៥ នាក់ ក្នុងនោះស្ត្រី ចំនួន ០៧ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម