ថ្ងៃសុក្រ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ២ រូប បានចូលរួមវេទិកាពិគ្រោះយោបល់លើកទី៤ស្តីពី កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានកសិកម្ម លោក Hardy Schneider នាយកកម្មវិធី DGRV សហពន្ធ័សហករណ៍វ៉ាយអៃសិនអាល្នឺម៉ង់ប្រចាំកម្ពុជា លោកប្រធាន និងមន្ត្រីការិយាល័យសហគមន៍ទាំង២៥រាជធានីខេត្ត លោក លោកស្រី ដែលតំណាងអង្គការនានា ដែលជាដៃគូរអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជាចូលរួមប្រមាណ ៩៦នាក់ ស្រី២៧នាក់ ដែលប្រព្រឹត្តទៅនៅអគ្គនាយដ្ឋានកសិកម្មនារាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម