ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងមន្ត្រីខណ្ឌ ចំនួន ០១ រូប បានចុះស្រាវជ្រាវ ដើម្បីបំភ្លឺអត្ថបទសារព័ត៌មានKAMPUCHEA THMEY DAILY
ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បត្តិ៏ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមចំណងជើងថា :“ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅស្រុកកោះកុង ផ្ទុះការតវ៉ាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ “ ។ ករណីនេះកើតឡើង ក្រោយពីមន្ត្រីអ្នកអនុវត្តន៍ច្បាប់ និងតំណាងអង្គការ
សម្ព័ន្ធមិត្តសត្វព្រៃបានចុះកាប់បំផ្លាញផលដំណាំប្រជាពលរដ្ឋ រួមមានដើម៖ ទុរេន ស្វាយ ដូង ភ្ញៀវ មង្ឃុត ម្នាស់ បានដាំលើដីដែលក្រុមយុវជន បានវាស់វែងជូនកាលពីឆ្នាំ ២០១២ និងមានសលាកបត្រពត៌មាន លេខក្បាលដី ០៦០៥ ចុះថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម