ចុះពិនិត្យ និងស្រង់ពត៌មាន អំពីអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៨
2,494

ថ្ងៃអង្គារ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោកនាយផ្នែករដ្ឋបាលព្រៃឈើដងទង់ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិលសហការជាមួយមន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យ និងស្រង់ពត៌មានអំពីអាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំ៖
 ១. អតិថិជន ឈ្មោះ ស្រី សុផល ចំនួន ២ ទីតាំង ស្ថិតនៅសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ 
 ២. អតិថិជន ឈ្មោះ ចាប សាវ៉ាត  ចំនួន ១ ទីតាំង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ
 ៣. អតិថិជន ឈ្មោះ ស្រី សុផល ចំនួន ១ ទីតាំងស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

ចំនួនអ្នកចូលទស្សនា
Flag Counter