ចូលរួមវេទិកាពិភាក្សាថ្នាក់ជាតិ ស្តីពីអភិបាលកិច្ចល្អលើការគ្រប់គ្រងធនធានជលផល ក្រោយកំណែទំរង់សុីជំរៅ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៨
2,377

ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨  នាយខណ្ឌរដ្ឋបាលជលផលកោះកុង  ចូលរួមវេទិកាពិភាក្សាថ្នាក់ជាតិ ស្តីពីអភិបាលកិច្ចល្អលើការគ្រប់គ្រងធនធានជលផល ក្រោយកំណែទំរង់ សុីជំរៅ ។ គោលបំណង នៃវេទិកាគឺ៖
ផ្តល់ឱកាសដល់សហគមន៍ អាជ្ញាធរ តំណាងរដ្ឋាភិបាល និងសង្គមសុីវិល បានចែករំលែក និងពិភាក្សាពី លទ្ធផលកំណែទំរង់សុីជំរៅរបស់រាជរដ្ឋាភិបាល ។ ពិភាក្សា និងពង្រឹងយន្តការក្នុងការចូលរួមគ្រប់គ្រង ធនធានជលផលអោយមានប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនឹងទិសដៅកំណែទំរង់សុីជម្រៅ ។ ស្វែងយល់បន្ថែមទិសដៅនិងផែនការយុទ្ធសាស្រ្ត៥ឆ្នាំលើវិស័យជលផល ។
សមាភាពចូលរួម៖
រដ្ឋបាលជលផល តំណាងក្រសួងបរិស្ថាន តំណាងក្រសួងយុត្តិធម៍ តំណាង ក្រសួងដែនដីនគររូបនីយកម្ម នង សំណង់ អង្គការជាតិ អន្តរជាតិ ខណ្ឌរដ្ឋបាល ជលផល មេឃុំ និងគណៈកម្មការសហគមន៏នេសាទ នៅរាជធានីភ្នំពេញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter