ថ្ងៃច័ន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយមេភូមិចំការលើ ឃុំថ្មស បានធ្វើការផ្សព្វផ្សាយ អំពីការហាមប្រើប្រាស់ឧបករណ៍នេសាទ (លបកន្ទុយកណ្តុរ) នៅតាមដែននេសាទសាធារណៈ និងកន្លែងចិញ្ចឹមគ្រែងឈាម នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
អ្នកចូលរួម ៣៣ នាក់ ស្រី ១៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម