សិក្ខាសាលាស្ដីពី គោលនយោបាយព្រៃឈើ និងជលផល ឆ្នាំ២០១៨
ចេញ​ផ្សាយ ២០ ធ្នូ ២០១៨
2,380

ថ្ងៃព្រហស្បតិ័១៣ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨  លោកប្រធានមន្ទីរ លោកនាយផ្នែករដ្ឋបាលព្រៃឈើដងទង់ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំពិភាក្សា អំពីគោលនយោបាយព្រៃឈើ និងជលផល ក្នុងកិច្ចសន្ទនាថ្នាក់ជាតិស្ដីអំពី សិទ្ធិកាន់កាប់ អភិបាលកិច្ច និងគោលនយោបាយ សម្រាប់កសិករ និងអ្នកនេសាទខ្នាតតូច ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញអេរ៉ា រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត មន្ត្រីបរិស្ថាន លោកមេភូមិ មេឃុំ ប្រជាសហគមន៍ អង្គការដៃគូអភិវឌ្ឍន៍សរុបចំនួន ១០៨ នាក់ ក្នុងនោះមានស្ត្រី ចំនួន ៣៣ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter