ថ្ងៃពុធ១២កើតខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានចូលរួមប្រជុំជាមួយក្រុមការងារវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ នៅស្រុកស្រែអំបិល។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល
ក្រោមអធិបតីភាព លោក អន ភារ: អភិបាលរងខេត្ត និងមានការចូលរួមពីក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ជី សុចិន្ដា ព្រមទាំង មានការចូលរួមពីលោក ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត លោកអភិបាលរងស្រុក លោកមេឃុំពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៏នានា សរុបចំនួន ២៥ នាក់ ។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារបានចុះពិនិត្យជាក់ស្ដែងដល់ទីតាំងដី ដែលត្រូវបែងចែកជូនប្រជាពលរដ្ឋចំនួន ៥៨៥ គ្រួសារ ស្រុកស្រែអំបិល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម