ចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ២៧ ១១ ២០១៨
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៨
1,374

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកនាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទឃុំថ្មស  ចុះល្បាតតាមតំបន់ឆ្នេរក្នុងភូមិសាស្រ្តឃុំថ្មសបានធ្វើការ ដកហូត និងបំផ្លាញចោលលបកន្ទុយកណ្តុរបានចំនួន ១០ មាត់ ប្រវែង ៨០ ម៉ែត្រ ស្មើ ០១ករណី នៅចំណុចព្រែកគល់ ភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ  ខេត្តកោះកុង  ដែលជាប្រភេទឧបករណ៍ គ្មានកំណត់ក្នុងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលអនុញ្ញាតឲ្យប្រើ។

ចំនួនអ្នកចូលទស្សនា
Flag Counter