ពិធីរុក្ខទិវា ០៩ កក្កដា ២០១៨
ចេញ​ផ្សាយ ០៩ សីហា ២០១៨
2,513

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ លោកប្រធាន លោកស្រីអនុប្រធានមន្ទីរ មន្ត្រីខណ្ឌរដ្ឋបាលទាំងពីរ និងមន្ត្រីក្រោមឱវាទមន្ទីរ បានចូលរួមប្រារព្ធពិធី រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានអនុប្រធាន មន្ត្រីរាជការ នៃមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបទាំងអស់ចំនួន ៣៥០ នាក់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោមអធិបតីលោកជំទាវ     មិថុនា ភូថង  អភិបាល នៃគណ:អភិបាលខេត្ត ធ្វើការដាំកូនឈើ គគីរ បេង ឈើទាល និងគ្រញូង សរុបចំនួន ២០០០ ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter